ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី 18 ខែមីនានេះ បានឱ្យដឹងថា ករណីវិជ្ជមាននឹង Covid-19 ក្នុងអំឡុង 24 ម៉ោងនៃថ្ងៃទី 17 មីនា 2021 មានចំនួន 36 នាក់ និងជាសះស្បើយចំនួន 58 នាក់។
ក្នុងចំណោមអ្នកវិជ្ជមានខាងលើ មាន 1 នាក់ជាករណីនាំចូល (ស្ត្រីជនជាតិហ្វីលីពីន) ខណៈក្រៅពីនេះគឺសុទ្ធតែជាករណីពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍ 20មីនា»។
គិតមកដល់ថ្ងៃទី 18 មីនា 2021 ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានទាក់ទិននឹង «ព្រឹត្តិការណ៍ 20កុម្ភៈ» ចំនួន 1,025 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 394 នាក់។
ចំណែកតួលេខសរុបនៃអ្នកវិជ្ជមាននឹង Covid-19 នៅទូទាំងប្រទេស បានកើនដល់ 1,541 នាក់ ក្នុងនោះមាន 898 នាក់បានជាសះស្បើយ, 640 នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យ ខណៈ1ករណីបានបាត់បង់ជីវិតមានចំនួន 1 នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់ដោយ៖ បុត្រា