ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងវីរុស Covid-19 ចំនួន 75 នាក់បន្ថែមទៀតក្នុងអំឡុង 24 ម៉ោងនៃថ្ងៃទី 16 មីនា នាំឱ្យតួលេខសរុបនៃអ្នកវិជ្ជមាននឹងវីរុសនេះ កើនឡើងដល់ 1,505 នាក់។
អ្នកវិជ្ជមានថ្មីខាងលើនេះ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍ 20កុម្ភៈ។ ព័ត៌មានបន្ថែមសូមបន្តអានរបាយការណ៍របស់ក្រសួងសុខាភិបាលដែលមានដូចខាងក្រោម។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹងវីរុស Covid-19 សរុបចំនួន 1,505 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 840 នាក់, អ្នកកំពុងព្យាបាលចំនួន 662 នាក់ និងអ្នកបានស្លាប់ចំនួន 1នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់ដោយ៖ បុត្រា