កម្ពុជារកឃើញអ្នកវិជ្ជមាននឹង Covid-19 ថ្មី ចំនួន 105 នាក់ទៀត ក្នុងអំឡុងថ្ងៃទី 15 មីនា ខណៈ 88 នាក់ បានជាសះស្បើយ។
ក្នុងចំណោមអ្នកជំងឺថ្មីចំនួន 105 នាក់ ដែលសុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍ 20កុម្ភៈខាងលើនេះ រួមមានជនជាតិខ្មែរ, ចិន, វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី និងជនជាតិកូរ៉េ។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកឆ្លង Covid-19 សរុបចំនួន 1,430 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 818 នាក់, កំពុងព្យាបាលចំនួន 609 នាក់ និងស្លាប់ 1នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់ដោយ៖ បុត្រា