ពិភពលោកទាំងមូល បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 120,745,285 នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន 2,671,178 នាក់, ជាសះស្បើយចំនួន 97,393,278 នាក់ និងកំពុងព្យាបាលចំនួន 20,680,829 នាក់ ខណៈជាង 88,000 នាក់ អាចបាត់បង់ជីវិត ដោយសារមានអាការធ្ងន់ធ្ងរ។
សហរដ្ឋអាមេរិក (វិជ្ជមានសរុប 30,135,055 នាក់, ស្លាប់សរុប 547,963 នាក់), ប្រេស៊ីល (វិជ្ជមានសរុប 11,519,609 នាក់, ស្លាប់សរុប 279,286 នាក់) និងឥណ្ឌា (វិជ្ជមានសរុប 11,409,524 នាក់, ស្លាប់សរុប 158,892 នាក់) គឺជាប្រទេសដែលរងគ្រោះដោយសារវីរុស Covid-19 ធ្ងន់ធ្ងរជាងគេបំផុតក្នុងពិភពលោក។
នៅតំបន់ ASEAN បច្ចុប្បន្ន អ្នកវិជ្ជមាននឹងវីរុសនេះ បានកើនឡើងដល់ជាង 2.610.500 នាក់ ក្នុងនោះមានករណីបានជាសះស្បើយចំនួនជាង 2.339.840 នាក់ និងអ្នកស្លាប់មានចំនួនជាង 55.980 នាក់។
ប្រទេសចំនួនបីដែលកំពុងជាសម្បុកវីរុស Covid-19 ធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍គឺ ឥណ្ឌូនេស៊ី, ហ្វីលីពីន និងម៉ាឡេស៊ី ខណៈកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី8 ដដែល៕
ប្រភព៖ Worldometers
ដកស្រង់ និងប្រែសម្រួល៖ បុត្រា