នៅក្នុងសន្និសីទសារព័ត៌មានមួយនាពេលថ្មីៗនេះ ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់យ៉ាងច្បាស់ថា «ការចាក់វ៉ាក់សាំងបង្ការ Covid-19 គឺជារឿងស្ម័គ្រចិត្ត ពុំមានបុគ្គលណាបង្ខិតបង្ខំឡើយ»។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ដូចខាងលើនេះ ដើម្បីជាការឆ្លើយតបនឹងសំណួរដែលត្រូវបានគេលើកឡើងថា «ក្រោយចាក់វ៉ាក់សាំងបង្ការ Covid-19 រួចហើយ បើអ្នកទទួលការចាក់វ៉ាក់សាំងមានបញ្ហាប្រតិកម្ម តើស្ថាប័នណាជាអ្នកទទួលខុសត្រូវ?»។
ដោយឡែក ទាក់ទងនឹងបញ្ហាប្រាក់រាប់លានដុល្លារដែលទទួលបានពីសប្បុរសជន សម្រាប់ជួយដល់ការប្រយុទ្ធប្រឆាំងនឹង Covid-19 លោកជំទាវវេជ្ជបណ្ឌិត ក៏បានថ្លែងថា ខ្ទង់ប្រាក់ទាំងនោះនឹងត្រូវបានយកទៅទិញវ៉ាក់សាំងបង្ការវីរុសនេះបន្ថែមទៀត ដោយសារថា វ៉ាក់សាំង Sinopharm ដែលជាជំនួយរបស់ចិន និង វ៉ាក់សាំងរបស់កម្មវិធី Covax-Facility នឹងមិនគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់នៅកម្ពុជា។
ព័ត៌មានបន្ថែម សូមស្ដាប់ប្រសាសន៍របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ដូចខាងក្រោម៖
ប្រភព៖ ទទក
ដកស្រង់ដោយ៖ បុត្រា