«នៅថ្ងៃទី 14 មីនា 2021 វេលាម៉ោង 13:43នាទីរសៀល មានជនជាតិចិនម្នាក់បានបាត់បង់ជីវិតនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ» នេះបើតាមប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ។
សេចក្ដីប្រកាសបានឱ្យដឹងថា ជនជាតិចិនខាងលើមានឈ្មោះថា RAO SHAOXING ភេទប្រុស អាយុ 27 ឆ្នាំ បានមកដល់កម្ពុជានៅថ្ងៃទី 30 ធ្នូ 2020។ បុរសនេះបានផ្ដើមធ្វើចត្តាឡីស័កក្នុងកាស៊ីណូមួយកន្លែងនៅក្នុងខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី 26 កុម្ភៈ 2021។ បុរសនេះបានស្លាប់នៅក្នុងអំឡុងពេល និងទីកន្លែងដូចដែលបានរៀបរាប់ខាងលើ។
តាមការពិនិត្យវាយតម្លៃរបស់ក្រុមវេជ្ជបណ្ឌិត បុរសនេះមានជំងឺរលាកលំពែង និងសួតរ៉ាំរ៉ៃ និងមានបញ្ហាឡើងជាតិស្ករខ្លាំងផងដែរ។ ព័ត៌មានលម្អិត សូមបន្តអានសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ ដែលមានដូចខាងក្រោម។
ប្រភព៖ ក្រសួងព័ត៌មាន
ដកស្រង់៖ បុត្រា