កម្ពុជារកឃើញករណីវិជ្ជមាននឹង Covid-19 ថ្មីចំនួន 41 នាក់ទៀត នៅក្នុងរយៈពេល 24 ម៉ោងនៃថ្ងៃទី 13 មីនា 2021។
អ្នកឆ្លងវីរុស Covid-19 ទាំង 41 នាក់ខាងលើ សុទ្ធតែជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ 20មីនា ក្នុងចំណោមនេះដែរ មានជនជាតិខ្មែរ 12 នាក់, ជនជាតិវៀតណាម 4 នាក់, ជនជាតិថៃ 2 នាក់។ ក្រៅពីនេះគឺសុទ្ធតែជាជនជាតិចិន។ ទន្ទឹមនឹងនេះ កម្ពុជាក៏មានអ្នកជាសះស្បើយថ្មីចំនួន 24 នាក់ផងដែរ។
គិតមកដល់ព្រឹកថ្ងៃទី 14 មីនា ឆ្នាំ 2021 នេះ កម្ពុជាមានអ្នកឆ្លង Covid-19 សរុបចំនួន 3,305 នាក់ ក្នុងនោះមាន 647 នាក់ បានជាសះស្បើយ ខណៈ 656 នាក់កំពុងសម្រាកព្យាបាល និង 1 នាក់បានស្លាប់៕