ជាមួយនឹង 39 នាក់ថ្មីនេះ កម្ពុជា បច្ចុប្បន្នមានអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 1,264 នាក់ ក្នុងនោះមាន 623 នាក់បានជាសះស្បើយ និង 1 នាក់បានស្លាប់ ខណៈ 639 នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យ។
39 នាក់ដែលទើបត្រូវបានរកឃើញថាមានផ្ទុក Covid-19 នេះដែរ ក៏សុទ្ធតែជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍ 20មីនា។ ព័ត៌មានបន្ថែម សូមអានរបាយការណ៍លម្អិតរបស់ក្រសួងសុខាភិបាលដែលមានដូចខាងក្រោម។ ទន្ទឹមនឹងអ្នកឆ្លង កម្ពុជា កាលពីថ្ងៃទី 12 មីនា ក៏មានអ្នកជាសះស្បើយចំនួន 4 នាក់ផងដែរ។
ដោយឡែក នៅទូទាំងពិភពលោក តួលេខអ្នកស្លាប់ដោយសារវីរុសនេះ បានកើនដល់ 2,651,640 នាក់, អ្នកជាសះស្បើយចំនួន 96,253,618 នាក់ និងអ្នកកំពុងព្យាបាលចំនួន 20,700,323 នាក់ ក្នុងចំណោមអ្នកវិជ្ជមានសរុបចំនួន 119,605,581 នាក់៕