ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ចំនួន 200,000 ដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ចូលរួមសកម្មភាពទប់ស្កាត់ការឆ្លងរាលដាល់នៃវីរុស Covid-19 នៅកម្ពុជា។
ព័ត៌មានខាងលើនេះ ត្រូវបានចុះផ្សាយដោយក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី 12 ខែមីនា ឆ្នាំ 2021។
ព្រះមហាក្សត្រកម្ពុជា កាលពីឆ្នាំ 2020 ក៏ធ្លាប់បានប្រទានព្រះរាជទ្រព្យចំនួន 100,000 ដុល្លារអាមេរិកម្ដងរួចហើយដែរ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ធ្វើសកម្មភាពទប់ស្កាត់បញ្ហា Covid-19។ នេះបើតាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន ចុះថ្ងៃទី19 ខែមីនា ឆ្នាំ2020៕