ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 62 នាក់ទៀតនៅក្នុងអំឡុង 24 ម៉ោងនៃថ្ងៃទី 11 មីនា 2021 នាំឱ្យតួលេខនៃអ្នកវិជ្ជមានសរុបឡើងដល់ 1,225 នាក់។
ក្នុងចំណោមអ្នកវិជ្ជមានថ្មីខាងលើ មាន 2 នាក់ពាក់ព័ន្ធនឹងករណីនាំចូលដែលមិនមែនជាពលករខ្មែរមកពីប្រទេសថៃ។ ចំណែក 60 នាក់ទៀត ជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍ 20កុម្ភៈ។
គិតមកដល់ព្រឹកថ្ងៃទី 12 មីនា 2021 នេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 1,225 នាក់ ក្នុងនោះមាន 619 នាក់បានជាសះស្បើយ ខណៈ 1 នាក់បានស្លាប់ និង 604 នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យ។
ក្រៅពីអ្នកវិជ្ជមានថ្មី កម្ពុជាថ្ងៃនេះក៏មានករណីជាសះស្បើយចំនួន 2 នាក់ផងដែរ។ ព័ត៌មានលម្អិត សូមបន្តអានរបស់របាយការណ៍របស់ក្រសួងសុខាភិបាលដូចមាននៅខាងក្រោម៕
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់៖ បុត្រា