ក្រសួងសុខភិបាលបានប្រកាសថា ក្នុងអំឡុង 24 ម៉ោងនៃថ្ងៃទី 10 ខែមីនា កម្ពុជាមានអ្នកឆ្លងវីរុស Covid-19 ថ្មី ចំនួន 39 នាក់ នាំឱ្យតួលេខសរុបកើនដល់ 1,163 នាក់។
អ្នកវិជ្ជមានថ្មីខាងលើ សុទ្ធតែជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍ 20កុម្ភៈ។ ក្រៅពីនេះ កម្ពុជាក៏មានអ្នកជាសះស្បើយថ្មីចំនួន 48 នាក់ផងដែរ។
គិតមកដល់ព្រឹកថ្ងៃទី 11 មីនា 2021 នេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 1,163 ករណី ក្នុងនោះមាន 597 នាក់ បានជាសះស្បើយ និង 565 នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យ។ ព័ត៌មានលម្អិត សូមអានរបាយការណ៍របស់ក្រសួងសុខាភិបាលដែលមានដូចខាងក្រោម។
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់ដោយ៖ បុត្រា