យោងតាមទំព័រ Worldometers គិតមកដល់ម៉ោង 23៖59 នាទីនៃថ្ងៃទី 10 មីនា បណ្ដាប្រទេសស្ថិតក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ថ្មីសរុបចំនួន 10,059 ករណី។
ក្នុងអំឡុង 24 ម៉ោងកន្លងទៅ ASEAN មាន 3 ប្រទេសដែលមានអ្នកស្លាប់ដោយសារវីរុស Covid-19 នោះគឺ ហ្វីលីពីន, ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ខណៈដែលប្រទេសចំនួន 9 របស់សមាគមនេះ មានករណីឆ្លង Covid-19។ ដោយឡែកប្រទេស ប្រ៊ុយណេ, មីយ៉ានម៉ា (មិនបញ្ចេញរបាយការណ៍) និងឡាវ មិនមានករណីឆ្លង ឬស្លាប់នោះទេ។
ឥណ្ឌូនេស៊ីនៅតែជាសម្បុកវីរុស Covid-19 ធំជាងគេនៅ ASEAN ប៉ុន្តែ ស្ថានភាពកំពុងតែប្រសើរឡើងជាងមុននៅពេលតួលេខអ្នកវិជ្ជមានថ្មីបានថយចុះបន្តិចបើធៀបនឹងប៉ុន្មានថ្ងៃមុននេះ។ យ៉ាងណាក្ដី ក្នុងអំឡុង 24 ម៉ោងនៃថ្ងៃទី 10 មីនា ប្រទេសនេះនៅតែជាទឹកដីដែលមានអ្នកវិជ្ជមានថ្មី និងករណីស្លាប់ថ្មីដោយសារ Covid-19 ខ្ពស់ជាងគេបង្អស់នៅក្នុងទ្វីបអាស៊ី។
ជារួម Covid-19 គិតមកដល់បច្ចុប្បន្ន បានសម្លាប់មនុស្សចំនួន 55,020 នាក់ នៅតំបន់អាស៊ីអាគ្នេយ៍ ពោលគឺកើន 197 ករណី បើធៀបនឹងមុននោះមួយថ្ងៃ ខណៈដែលតួលេខអ្នកវិជ្ជមានសរុប ឡើងដល់ជាង 2,552,300 នាក់។ ទន្ទឹមនឹងនេះ តំបន់នេះក៏មានអ្នកជាសះស្បើយចំនួនជាង 2,281,670 នាក់ផងដែរ៕
តួលេខស្ដីអំពី Covid-19 នៅតំបន់ ASEAN គិតត្រឹមថ្ងៃទី 10មីនា 2021៖
ប្រភព៖ Xinhua, Worldometers
ប្រែសម្រួល៖ បុត្រា