នាព្រឹកថ្ងៃទី 9 ខែមីនា ឆ្នាំ 2021 នេះ អាជ្ញាធរខេត្តកណ្ដាលសម្រេចបិទបណ្ដោះអាសន្នចំពោះការធ្វើដំណើរចេញ-ចូល នៅតំបន់ទីប្រជុំជនជ្រៃធំ ស្រុកកោះធំ ខេត្តកណ្ដាល ដើម្បីបង្ការការឆ្លងរាលដាលនៃវីរុស Covid-19 បន្ទាប់ពីមានជនបរទេសចំនួន 5 នាក់ វិជ្ជមាននឹងវីរុសនេះ។
ឯកសារមន្ត្រីសាធារណៈដែលត្រូវបានបញ្ចេញឱ្យដឹងតាមរយៈបណ្ដាញទំនាក់ទំនង Telegram នាព្រឹកនេះ ក៏បានបង្ហាញថា រដ្ឋបាលខេត្តកណ្ដាលបានសម្រេចបិទកាស៊ីណូ និងសណ្ឋាគារមួយចំនួនផងដែរ។ ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងដូចមាននៅខាងក្រោម។