កម្ពុជារកឃើញអ្នកវិជ្ជមាននឹង Covid-19 ថ្មី ក្នុងអំឡុង 24 ម៉ោងនៃថ្ងៃទី 7 មីនា ចំនួន 24 នាក់ ដែលសុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍ 20កុម្ភៈ។
ករណីវិជ្ជមានខាងលើរួមមាន 7 នាក់ជាជនជាតិខ្មែរ និង 5 នាក់ជាជនជាតិវៀតណាម ក្រៅពីនេះគឺសុទ្ធតែជាជនជាតិចិន។ ក្នុងថ្ងៃដដែល កម្ពុជាក៏មានអ្នកជាសះស្បើយថ្មីចំនួន 7 នាក់ផងដែរ។
គិតមកដល់ព្រឹកថ្ងៃទី 8 ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លង Covid-19 សរុបចំនួន 1,011 នាក់ ក្នុងនោះមាន 517 នាក់ បានជាសះស្បើយ និង 493 នាក់ កំពុងព្យាបាល។
នៅទូទាំងពិភពលោក មានអ្នកឆ្លង Covid-19 សរុបចំនួន 117,434,469 នាក់ ក្នុងនោះមានអ្នកស្លាប់ 2,604,818 នាក់, អ្នកជាសះស្បើយចំនួន 92,941,718 នាក់ ខណៈអ្នកកំពុងព្យាបាល មានចំនួន 21,887,933 នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់ដោយ៖ បុត្រា