កម្ពុជាទើបតែបានរកឃើញអ្នកផ្ទុកវីរុស Covid-19 ថ្មីចំនួន 34 នាក់ទៀត ទន្ទឹមនឹងករណីជាសះស្បើយចំនួន 19 នាក់ កាលពីថ្ងៃទី 6 មីនាកន្លងទៅ។
ក្នុងចំណោមអ្នកវិជ្ជមានថ្មីខាងលើ មាន 3 នាក់ជាករណីនាំចូល និង 31 នាក់ជាករណីទាក់ទងនឹងព្រឹត្តិការណ៍ 20កុម្ភៈ។ អ្នកវិជ្ជមានថ្មីទាំងនេះ មានជនជាតិខ្មែរ 12 នាក់ និងជនជាតិវៀតណាម 2 នាក់ ក្រៅពីនេះគឺសុទ្ធតែជាជនជាតិចិន។
គិតមកដល់បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 987 នាក់ ក្នុងនោះមាន 510 នាក់បានជាសះស្បើយ និង 476 នាក់កំពុងព្យាបាល៕
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់៖ បុត្រា