ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា ករណីវិជ្ជមាននឹង Covid-19 ថ្មី ចំនួន 21នាក់ទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ 20កុម្ភៈ ត្រូវបានរកឃើញអំឡុង 24 ម៉ោងកន្លងទៅនេះ។
ក្នុងចំណោមអ្នកជំងឺថ្មី មាន 4 នាក់ជាជនជាតិខ្មែរ, 1 នាក់ជាជនជាតិម៉ាឡេស៊ី និង 3 នាក់ជាជនជាតិវៀតណាម ក្រៅពីនេះគឺសុទ្ធតែជាជនជាតិចិន។ ក្នុងរយៈពេល 24 ម៉ោងកន្លងទៅក៏មានអ្នកជាសះស្បើយចំនួន 2 នាក់ផងដែរ ដែលជាករណីនាំចូល។ ព័ត៌មានលម្អិតសូមបន្តអានរបាយការណ៍របស់ក្រសួងសុខាភិបាលដូចខាងក្រោម។
គិតមកដល់ព្រឹកថ្ងៃទី 6 មីនា ឆ្នាំ 2021 នេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 953 នាក់ ក្នុងនោះមាន 491 នាក់បានជាសះស្បើយ និង 461 នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យ៕