ក្នុងអំឡុង 24 នៃថ្ងៃទី 4 មីនា កម្ពុជាបានរកឃើញអ្នកផ្ទុកវីរុស Covid-19 ថ្មី ចំនួន 23 នាក់ និងជាសះស្បើយចំនួន 5 នាក់ នេះបើតាមក្រសួងសុខាភិបាល។
អ្នកជំងឺថ្មីខាងលើ សុទ្ធតែពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ 20កុម្ភៈ»។ ក្នុងចំណោមនេះ មាន ជនជាតិខ្មែរ 10 នាក់, ជនជាតិសិង្ហបុរី 1 នាក់, ជនជាតិឥណ្ឌូនេស៊ី 1 នាក់ ក្រៅពីនេះគឺជាជនជាតិចិន។
គិតមកដល់ព្រឹកថ្ងៃទី 5 មីនា ឆ្នាំ 2021 កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 932 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 489 នាក់ និងកំពុងព្យាបាលចំនួន 442 នាក់៕