កម្ពុជាបន្តរកឃើញអ្នកវិជ្ជមាននឹងវីរុស Covid-19 ចំនួន 31 នាក់បន្ថែមទៀត នៅក្នុងអំឡុង 24 ម៉ោងនៃថ្ងៃទី 3 មីនា ឆ្នាំ 2021។
ក្នុងចំណោមអ្នកវិជ្ជមានខាងលើនេះ មាន 3 នាក់ ជាករណីនាំចូល (ជនជាតិឥណ្ឌូនេស៊ី) និង 28 នាក់ ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍ 20កុម្ភៈ» ក្នុងនោះមាន 10 នាក់ជាជនជាតិខ្មែរ និង 1 នាក់ជាជនជាតិវៀតណាម ក្រៅពីនេះគឺសុទ្ធតែជាជនជាតិចិន។ ក្នុងថ្ងៃទី 3 មីនា កម្ពុជាក៏មានអ្នកជំងឺ 2 នាក់ បានជាសះស្បើយផងដែរ។ ព័ត៌មានបន្ថែម សូមអានរបាយការណ៍របស់ក្រសួងសុខាភិបាលដែលមាននៅខាងក្រោម។
គិតមកដល់ព្រឹកថ្ងៃទី 4 មីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 909 នាក់ និងជាសះស្បើយចំនួន 484 នាក់ ខណៈ 425 នាក់ផ្សេងទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យ៕