ក្រសួងសុខាភិបាលកម្ពុជា តាមរយៈទំព័រ Facebook បានប្រកាសឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទ (App) KhmerVacc សម្រាប់កត់ត្រា និងគ្រប់គ្រងព័ត៌មាននៃការចាក់វ៉ាក់សាំងបង្ការ Covid-19។
កម្មវិធីទូរស័ព្ទខាងលើ ក៏អនុញ្ញាតឱ្យពលរដ្ឋទូទៅ ចុះឈ្មោះចាក់វ៉ាក់សាំងបង្ការ Covid-19 ផងដែរ។ អ្នកអាចចុះឈ្មោះតាមរយៈការចូលទៅកាន់ទំព័រ https://cambodia-vaccine.gov.kh/login រួចចុចលើ តំណភ្ជាប់ «ទាញយកកម្មវិធីចាក់វ៉ាក់សាំង» ដើម្បីទាញយក និងដំឡើងកម្មវិធីនេះលើទូរស័ព្ទដៃ មុននឹងចុះឈ្មោះ។
ព័ត៌មានបន្ថែម សូមទស្សនាវីដេអូខាងក្រោម៖