ក្រសួងសុខាភិបាលបានរកឃើញមនុស្សចំនួន 34 នាក់បន្ថែមទៀតដែលវិជ្ជមាននឹងវីរុស Covid-19 និងអ្នកជំងឺ 4 នាក់ បានជាសះស្បើយ ក្នុងអំឡុង 24ម៉ោងកន្លងទៅនេះ។
អ្នកវិជ្ជមានថ្មីចំនួន 34 នាក់ខាងលើនេះ សុទ្ធតែពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍ 20កុម្ភៈ» រួមមាន ជនជាតិខ្មែរ 15 នាក់ និងជនជាតិវៀតណាម 2 នាក់ ក្រៅពីនេះគឺជាជនជាតិចិន។ ព័ត៌មានលម្អិតសូមបន្តអានរបាយការណ៍របស់ក្រសួងសុខាភិបាល ដែលមាននៅខាងក្រោម។
គិតមកដល់ព្រឹកថ្ងៃទី 3 មីនា ឆ្នាំ 2021 នេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 878 នាក់ ក្នុងនោះមាន 482 នាក់ បានជាសះស្បើយ និង 396 នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យ៕