នាព្រឹកថ្ងៃទី 2 មីនា ឆ្នាំ 2021 នេះ ក្រសួងសុខាភិបាលកម្ពុជា ឱ្យដឹងថា បានរកឃើញករណីវិជ្ជមាននឹង Covid-19 ថ្មីចំនួន 24 នាក់ទៀតនៅក្នុងរយៈពេល 24 ម៉ោងកន្លងទៅ ដែលទាំងនេះគឺជាករណីពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍ 20កុម្ភៈ»។
ក្នុងចំណោមអ្នកវិជ្ជមានខាងលើ មានជនជាតិខ្មែរ 4 នាក់ និងវៀតណាម 4 នាក់ ក្រៅពីនេះគឺសុទ្ធតែជាជនជាតិចិន។ ព័ត៌មានលម្អិត សូមបន្តអានរបាយការណ៍របស់ក្រសួងដែលមានដូចខាងក្រោម។
គិតមកដល់ព្រឹកថ្ងៃទី 2 មីនានេះ កម្ពុជាមានអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 844 នាក់ ក្នុងនោះមាន 478 នាក់បានជាសះស្បើយ និង 366 នាក់ កំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ៕