ក្នុងចំណោមអ្នកវិជ្ជមានថ្មីចំនួន 15 នាក់ ដែលទើបរកឃើញក្នុងអំឡុង 24 ម៉ោងកន្លងទៅនេះ មាន 1 នាក់ គឺជាអ្នកធ្វើដំណើរពីបរទេស ប៉ុន្តែមិនមែនជាពលករខ្មែរមកពីប្រទេសថៃ ខណៈ 14 នាក់ទៀត ពាក់ព័ន្ធនឹងករណីឆ្លងនៅក្នុង «ព្រឹត្តិការណ៍ 20កុម្ភៈ»។
ករណីឆ្លងថ្មីនេះ រួមមាន ជនជាតិខ្មែរម្នាក់ ជនជាតិឥណ្ឌូនេស៊ីម្នាក់ ហើយក្រៅពីនេះគឺសុទ្ធតែជាជនជាតិចិន។ ក្នុងអំឡុង 24 ម៉ោងកន្លងទៅនេះ កម្ពុជាមិនមានអ្នកជាសះស្បើយនោះទេ។
គិតមកដល់ព្រឹកថ្ងៃទី 1 មីនា 2021 នេះ កម្ពុជាបានរកឃើញអ្នកឆ្លង Covid-19 សរុបចំនួន 820 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 477 នាក់ និងអ្នកកំពុងព្យាបាលនៅមន្ទីរពេទ្យចំនួន 343 នាក់។