ក្នុងចំណោមអ្នកវិជ្ជមានថ្មីចំនួន 39 នាក់ ដែលទើបរកឃើញក្នុងអំឡុង 24 ម៉ោងកន្លងទៅនេះ មាន 4 នាក់ គឺជាករណីនាំចូល ដែលមិនមែនជាពលករខ្មែរមកពីថៃ ប៉ុន្តែសុទ្ធតែជាជនជាតិខ្មែរ។ ចំណែក 35 នាក់ទៀត ពាក់ព័ន្ធនឹងករណីឆ្លងនៅក្នុង «ព្រឹត្តិការណ៍ 20កុម្ភៈ»។
ករណីឆ្លង Covid-19 ក្នុងអំឡុង 24 ម៉ោងកន្លងទៅដែលពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍ 20កុម្ភៈ» ភាគច្រើនគឺជាជនជាតិចិន និងវៀតណាម។ ព័ត៌មានលម្អិត សូមបន្តអានរបាយការណ៍របស់ក្រសួងសុខាភិបាល ដូចមាននៅខាងក្រោម។
គិតមកដល់ព្រឹកថ្ងៃទី 28 កុម្ភៈ 2021 នេះ កម្ពុជាបានរកឃើញអ្នកឆ្លង Covid-19 សរុបចំនួន 805 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 477 នាក់ និងអ្នកកំពុងព្យាបាលនៅមន្ទីរពេទ្យចំនួន 328 នាក់។