កម្ពុជារកឃើញករណីឆ្លងវីរុស Covid-19 ថ្មី ចំនួន 26 នាក់បន្ថែមទៀត ខណៈមិនមានអ្នកជាសះស្បើយ នៅក្នុងរយៈពេល 24 ម៉ោងនៃថ្ងៃទី 26 កុម្ភៈ ឆ្នាំ 2021។
ក្នុងចំណោមអ្នកវិជ្ជមានថ្មីខាងលើនេះ សុទ្ធតែពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍ 20កុម្ភៈ» ក្នុងនោះមានជនជាតិខ្មែរ 1នាក់ និងជនជាតិវៀតណាម 3 នាក់ ក្រៅពីនេះគឺសុទ្ធតែជាជាតិចិន។ ព័ត៌មានលម្អិត សូមបន្តអានរបាយការណ៍របស់ក្រសួងសុខាភិបាលដែលមាននៅខាងក្រោម។
គិតមកដល់ព្រឹកថ្ងៃទី 27 កុម្ភៈ 2021 នេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 766 នាក់ ក្នុងនោះមាន 477 នាក់បានជាសះស្បើយ និង 287 នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យ៕