នាព្រឹកថ្ងៃទី 26 កុម្ភៈ ឆ្នាំ 2021 នេះ ក្រសួងសុខាភិបាលបានឱ្យដឹងថា មនុស្សចំនួន 44 នាក់ទៀត ត្រូវបានរកឃើញថា មានផ្ទុក Covid-19 នាំឱ្យតួលេខសរុបនៃអ្នកឆ្លងវីរុសនេះ កើនដល់ 741 នាក់។
អ្នកវិជ្ជមានថ្មីខាងលើ រួមមាន 4 ករណីជាអ្នកដំណើរពីបរទេស ដែលមិនមែនជាពលរដ្ឋខ្មែរមកពីថៃ និង 40 នាក់ ពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍ 20កុម្ភៈ»។ ក្នុងរយៈពេល 24 ម៉ោងកន្លងទៅ កម្ពុជាមិនមានអ្នកជាសះស្បើយនោះទេ។ ព័ត៌មានលម្អិត សូមអានរបាយការណ៍របស់ក្រសួងសុខាភិបាលដូចមាននៅខាងក្រោម។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 741 នាក់ ក្នុងនោះមាន 477 នាក់ បានជាសះស្បើយ និង 262 នាក់ កំពុងព្យាបាលនៅមន្ទីរពេទ្យ។