ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី 25 កុម្ភៈ ឆ្នាំ 2021 នេះ បានប្រកាសឱ្យដឹងថា មានករណីវិជ្ជមាន 65 នាក់ ត្រូវបានរកឃើញកាលពីម្សិលមិញ នាំឱ្យតួលេខសរុបកើនដល់ 697 នាក់។
ក្នុងចំណោមអ្នកវិជ្ជមានខាងលើ មាន 7 នាក់ ជាករណីនាំចូល ប៉ុន្តែមិនមែនជាពលករខ្មែរមកពីថៃ និង 58 នាក់ ជាករណីពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍ 20កុម្ភៈ» ដែលជាការឆ្លងក្នុងសហគមន៍នៅភ្នំពេញ។ ព័ត៌មានលម្អិត សូមបន្តអានរបាយការណ៍របស់ក្រសួងសុខាភិបាលដែលមាននៅខាងក្រោម។
គិតមកដល់ព្រឹកថ្ងៃទី 25 កុម្ភៈ ឆ្នាំ 2021 នេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 697 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 477 នាក់ និង 217 នាក់កំពុងព្យាបាល។