ក្រសួងសុខាភិបាលកម្ពុជា ឱ្យដឹងថា ទើបតែបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 40 នាក់ទៀត នៅក្នុងថ្ងៃទី 23 កុម្ភៈ ឆ្នាំ 2021។
ករណីឆ្លងថ្មីនេះ ធ្វើឱ្យតួលេខសរុបនៃអ្នកវិជ្ជមានដែលបានរកឃើញនៅកម្ពុជា កើនឡើងដល់ជាង 630 នាក់។ ព័ត៌មានលម្អិត សូមបន្តអានរបាយការណ៍ខាងក្រោមរបស់ក្រសួងសុខាភិបាលកម្ពុជា។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 633 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 476 នាក់ និងអ្នកជំងឺកំពុងព្យាបាល ចំនួន 142 នាក់។