ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី 23 កុម្ភៈ ឆ្នាំ 2021 នេះ បានឱ្យដឹងថា បានរកឃើញករណីវិជ្ជមាននឹង Covid-19 ថ្មីចំនួន 25 នាក់បន្ថែមទៀត ក្នុងអំឡុង 24 ម៉ោងកន្លងទៅនេះ។
ក្នុងចំណោមអ្នកវិជ្ជមានថ្មី មានអ្នកជំងឺ 23 នាក់ ជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍ 20កុម្ភៈ» ខណៈ 2 ករណីទៀតជាអ្នកដំណើរពីបរទេស មិនមែនជាពលករខ្មែរមកពីប្រទេសថៃ។ ព័ត៌មានលម្អិត សូមបន្តអានរបាយការណ៍របស់ក្រសួង ដូចខាងក្រោម។
គិតមកដល់ព្រឹកថ្ងៃទី 23 កុម្ភៈនេះ កម្ពុជាមានអ្នកឆ្លងវីរុសសរុបចំនួន 593 នាក់ ក្នុងនោះមាន 475 នាក់បានជាសះស្បើយ និង 116 នាក់ កំពុងសម្រាកព្យាបាល៕