នៅព្រលប់នៃថ្ងៃទី 22 កុម្ភៈ ឆ្នាំ 2021 នេះ ក្រសួងអប់រំកម្ពុជា បានចេញសេចក្ដីប្រកាសផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ជាបណ្តោះអាសន្ន រយៈពេល 2សប្តាហ៍ នៅរាជធានីភ្នំពេញ និងខេត្តកណ្តាល។
សេចក្ដីប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការស្នើរបស់ក្រសួងអប់រំទទួលបានការយល់ព្រមពីប្រមុខរដ្ឋាភិបាលកម្ពុជា តាមរយៈការចេញសេចក្ដីថ្លែងការណ៍ផ្ទាល់ពីសម្ដេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ។