នាព្រឹកថ្ងៃទី 22 ខែកុម្ភៈនេះ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសឱ្យដឹងថា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ថ្មីចំនួន 35 នាក់ទៀត នាំឱ្យតួលេខសរុបនៃអ្នកឆ្លងវីរុសនេះនៅកម្ពុជា កើនដល់ 568 នាក់។
គិតមកដល់ព្រឹកនេះ អ្នកវិជ្ជមាននឹង Covid-19 សរុបនៅកម្ពុជា មានចំនួន 568 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 475 នាក់ និងអ្នកកំពុងផ្ទុកវីរុស ចំនួន 93 នាក់។
ព័ត៌មានលម្អិត សូមបន្តអានរបាយការណ៍របស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖