កម្ពុជារកឃើញករណីឆ្លងវីរុស Covid-19 ថ្មីចំនួន 1 នាក់ទៀត ខណៈពិភពលោកទាំងមូលរកឃើញ 393,029 នាក់។
ក្រសួងសុខាភិបាល បានឱ្យដឹងថា ក្នុងអំឡុងមួយថ្ងៃមួយយប់កន្លងទៅនេះ កម្ពុជាបានរកឃើញករណីថ្មីដែលវិជ្ជមាននឹង Covid-19 ចំនួន 1 នាក់ កើតឡើងចំពោះអ្នកដំណើរជាស្ត្រីជនជាតិចិន អាយុ 25 ឆ្នាំ មកពីអារ៉ាប់ បន្តដំណើរតាមជើងយន្តហោះសិង្ហបុរី។ ព័ត៌មានបន្ថែម សូមបន្តអានរាយបាយករណ៍របស់ក្រសួងដូចមាននៅខាងក្រោម។
គិតមកដល់ព្រឹកនេះ កម្ពុជារកឃើញអ្នកផ្ទុកវីរុស Covid-19 សរុបចំនួន 484 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 470 នាក់ ខណៈអ្នកកំពុងព្យាបាលមានចំនួន 14 នាក់។
នៅទូទាំងពិភពលោក តួលេខសរុបនៃអ្នកបានឆ្លងវីរុស Covid-19 បានកើនដល់ 110,818,204 នាក់ ក្នុងនោះមាន 2,451,124 នាក់បានស្លាប់ និង 85,762,358 នាក់បានជាសះស្បើយ ខណៈ 22,602,486 នាក់ កំពុងផ្ទុកវីរុស។ ករណីឆ្លងថ្មីដែលទើបត្រូវបានរកឃើញក្នុងអំឡុង 24 ម៉ោងកន្លងទៅ មានចំនួន 393,029 នាក់៕