
ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី 18 ខែកុម្ភៈនេះ បានឱ្យដឹងថា មានករណីវិជ្ជមាននឹង Covid-19 ចំនួន 4 នាក់ ត្រូវបានរកឃើញក្នុងអំឡុង 24 ម៉ោងនៃថ្ងៃទី 17 កុម្ភៈ ដែលទាំងអស់សុទ្ធតែជាករណីនាំចូល។
ករណីឆ្លងថ្មីខាងលើនេះ មិនមែនជាពលករដែលត្រលប់មកពីប្រទេសថៃនោះទេ។ ក្នុងអំឡុងពេលខាងលើ កម្ពុជាមិនមានករណីជាសះស្បើយ។ ព័ត៌មានលម្អិត សូមបន្តអានរបាយការណ៍របស់ក្រសួងសុខាភិបាល មានដូចខាងក្រោម។
គិតមកដល់ព្រឹកថ្ងៃទី 18 ខែកុម្ភៈ ឆ្នាំ 2021 កម្ពុជាមានអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 483 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 470 នាក់ និងអ្នកជំងឺកំពុងព្យាបាលមានចំនួន 13 នាក់៕

