ក្រសួងសុខាភិបាលកម្ពុជា កាលពីយប់ថ្ងៃទី 17 បានឱ្យដឹងអំពីចំនួនអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំង Covid-19 Sinopharm របស់ចិន (Sinopharm Beijing Institute of Biological Products) ចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី 17 ខែកុម្ភ: ឆ្នាំ 2021។
តួលេខទាក់ទងនឹងការចាក់វ៉ាក់សាំង Sinopharm របស់ចិននៅកម្ពុជា មានដូចខាងក្រោម៖
- អ្នកបានមកចាក់វ៉ាក់សាំង សរុប៖ 3,962 នាក់ (ស្រី 1,428 នាក់) ។
- អ្នកបានចាក់វ៉ាក់សាំងរួច៖ 3,236 នាក់ (ស្រី 1,040 នាក់)។
- អ្នកស្ម័គ្រចិត្តដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់៖ 726 នាក់ (ស្រី 388 នាក់)