កម្ពុជាមិនមានអ្នកវិជ្ជមានថ្មីជាមួយនឹងវីរុស Covid-19 នោះទេ ប៉ុន្តែមានអ្នកជាសះស្បើយចំនួន 1 នាក់ នៅក្នុងរយៈពេល 24 ម៉ោងនៃថ្ងៃទី 16 កុម្ភៈ ឆ្នាំ 2021។
ក្រសួងសុខាភិបាលបានឱ្យដឹងថា ករណីជាសះស្បើយនេះកើតឡើងចំពោះពលករខ្មែរដែលបានធ្វើដំណើរពីប្រទេសថៃ។ ព័ត៌មានលម្អិត សូមបន្តអានរបាយការណ៍ខាងក្រោម។
គិតមកដល់ព្រឹកថ្ងៃទី 17 ខែកុម្ភៈ ឆ្នាំ 2021 កម្ពុជាមានអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 479 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 470 នាក់ និងអ្នកជំងឺកំពុងព្យាបាលមានចំនួន 9 នាក់។
នៅទូទាំងពិភពលោក Covid-19 បានឆ្លងទៅមនុស្សសរុបចំនួន 110,015,844 នាក់ ក្នុងនោះមានអ្នកស្លាប់ដល់ទៅ 2,428,091 នាក់ និងអ្នកជំងឺកំពុងព្យាបាលចំនួន 22,753,796 នាក់៕