ក្រសួងសុខាភិបាល បានប្រកាសនាព្រឹកថ្ងៃទី 16 កុម្ភៈ ឆ្នាំ 2021 នេះថា កម្ពុជាមិនមានករណីវិជ្ជមានថ្មីនឹង Covid-19 និងករណីជាសះស្បើយនោះទេ ខណៈពិភពលោករកឃើញអ្នកឆ្លងថ្មីចំនួនជាង 259,078 នាក់ នៅក្នុងអំឡុង 24 ម៉ោងកន្លងទៅនេះ។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 479 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 469 នាក់ ខណៈអ្នកកំពុងព្យាបាលចំនួន 10 នាក់។ ព័ត៌មានបន្ថែម សូមបន្តអានរបាយការណ៍របស់ក្រសួងសុខាភិបាលដូចខាងក្រោម។
នៅទូទាំងពិភពលោក Covid-19 បានឆ្លងទៅមនុស្សចំនួន 109,665,710 នាក់ ក្នុងនោះមាន 2,418,025 នាក់ បានស្លាប់ និង 84,195,584
នាក់ បានជាសះស្បើយ ចំណែកអ្នកកំពុងផ្ទុកវីរុសនេះមានចំនួន 22,899,499 នាក់ ក្នុងនោះក៏មាន 259,078 នាក់ ទើបតែត្រូវបានរកឃើញក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ៕