កម្ពុជារកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 479 នាក់ ខណៈពិភពលោកមានដល់ទៅជាង 108,702,000 នាក់។
នាព្រឹកថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ 2021 នេះ កម្ពុជាប្រកាសថា មិនមានករណីវិជ្ជមាននឹងវវីរុស Covid-19 នោះទេ នៅក្នុងរយៈពេល 24 ម៉ោងកន្លងទៅនេះ ប៉ុន្តែមានករណីជាសះស្បើយចំនួន 3 នាក់ ដែលជាករណីនាំចូល។
គិតមកដល់ព្រឹកនេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 479 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 466 នាក់ និងអ្នកកំពុងព្យាបាលមានចំនួន 13 នាក់។
នៅទូទាំងពិភលោក ករណីវិជ្ជមានសរុបដែលត្រូវបានរកឃើញរហូតមកដល់បច្ចុប្បន្ន បានកើនដល់ 108,702,262 នាក់ ក្នុងនោះមាន 2,392,289 នាក់បានស្លាប់ និង 80,699,756 នាក់បានជាសះស្បើយ។ បច្ចុប្បន្នមានអ្នកជំងឺ 25,460,454 នាក់កំពុងសម្រាកព្យាបាល ក្នុងចំណោមនេះដែរ មានអ្នកជំងឺ 99,809 នាក់ មានអាការធ្ងន់ធ្ងរដែលអាចបាត់បង់ជីវិត៕