ក្រសួងសុខាភិបាលកម្ពុជាឱ្យដឹងថា ករណីវិជ្ជមាននឹង Covid-19 ដែលបានរកឃើញកាលពីថ្ងៃទី 11 កុម្ភៈនេះគឺជាពលករខ្មែរធ្វើដំណើរពីប្រទេសថៃ។
ក្រៅពីករណីឆ្លងថ្មី ព្រឹកនេះក៏មានករណីជាសះស្បើយចំនួន 4 នាក់ទៀតផងដែរ។ ព័ត៌មានលម្អិតអំពីករណីទាំងនេះ សូមបន្តអានរបាយការណ៍របស់ក្រសួងសុខាភិបាលដែលមានដូចខាងក្រោម។
គិតមកដល់ព្រឹកថ្ងៃទី 12 កុម្ភៈ ឆ្នាំ 2021 នេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 479 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 463 នាក់ និងអ្នកកំពុងសម្រាកព្យាបាយ មានចំនួន 16 នាក់។