អៃឌៀឡូយ! ប្រទេសរុស្ស៊ី ប្រើកលយុទ្ធ ឱ្យប្រជាជនងាកមកចាក់វ៉ាក់សាំងកូវីដ-19 កាន់តែច្រើនឡើង ដោយការយករបស់ហូបចុកមកធ្វើជារង្វាន់ ចាក់វ៉ាក់សាំង បានអៃស្គ្រីម 1ដើម Free!
វាជារឿងធម្មតាទេ បើសិនជាក្មេងៗនឹងបានទទួលស្ករគ្រាប់ ដើម្បីសម្រាលអាការឈឺចាប់ក្រោយការចាក់ថ្នាំរួច តែនៅប្រទេសរុស្ស៊ីវិញ កំពុងឈានទៅមុខ មួយជំហានទៀត ដោយមជ្ឈមណ្ឌលវ៉ាក់សាំងមួយកន្លែងនៅក្នុងទីក្រុងមូស្គូ បានសម្រេចចិត្តប្រើឧបាយកល ផ្ដល់រង្វាន់ឱ្យអ្នកមកចាក់វ៉ាក់សាំង ដោយការថែមបង្អែម ជាការ៉េមអៃស្គ្រីមឱ្យ 1ដើម។
ក្នុងខណៈដែលប្រទេសជាច្រើន ត្រូវប្រឈមនឹងការខ្វះខាតវ៉ាក់សាំងកូវីដ-19 តែខាងប្រទេសរុស្ស៊ី បែរជាត្រូវប្រឈមនឹងសភាវផ្គត់ផ្គង់ដែលច្រើនហូរហៀរទៅវិញ ព្រោះកំពុងជួបនឹងបញ្ហា លួងលោមបញ្ចុះបញ្ចូលឱ្យប្រជាជនចូលមកទទួលយកវ៉ាក់សាំង។ តាមរយៈលទ្ធផលធ្វើប្រជាមតិរបស់ Levada Center បានរកឃើញថា មានប្រជាជនរុស្ស៊ីត្រឹមតែ 38%ប៉ុណ្ណោះ ដែលពេញចិត្ត ចូលទទួលយកការចាក់វ៉ាក់សាំង Sputnik V ព្រោះភាគច្រើន មានក្ដីកង្វល់ពីផលប៉ះពាល់ បើទោះជា មានលទ្ធផលនៃការស្រាវជ្រាវចេញមក ធានារ៉ាប់រងប្រសិទ្ធភាពហើយក៏ដោយ។
មជ្ឈមណ្ឌលវ៉ាក់សាំង នៅក្នុងហាងផ្សារទំនើប ក្នុងទីក្រុងមូស្គូ បានសម្រេចចិត្តរិះរកកលយុទ្ធជំរុញឱ្យមនុស្សម្នាមកចាក់វ៉ាក់សាំង ពួកគេគិតថា ហេតុផលខាងវិទ្យាសាស្ត្រ ប្រើមិនបានលទ្ធផលល្អទេ ដូច្នេះក៏សម្រេចចិត្តប្រើវិធីសូកប៉ាន់ ដោយការស្នើយុទ្ធនាការ អ្នកណាចាក់វ៉ាក់សាំង នឹងបានទទួលការ៉េមអៃស្គ្រីម 1ដើម Free! ដែលលទ្ធផលទទួលបាន គឺមានប្រជាជននាំគ្នាចូលមកទទួលយកការចាក់វ៉ាក់សាំង កាន់តែច្រើនឡើងៗរៀងរាល់ថ្ងៃ។
លោកស្រី Natalya Kuzentova ប្រធានមជ្ឈមណ្ឌលចាក់វ៉ាក់សាំង បានថ្លែងថា អីលូវនេះ មានមនុស្សមកចាក់វ៉ាក់សាំងនៅក្នុងហាង ប្រមាណជា 300នាក់ក្នុង 1ថ្ងៃ៕
ប្រភព៖ សាព័ត៌មានបរទេស
ប្រែ និងសម្រួលដោយ ទិទីតំតាតូ