ព្រឹកថ្ងៃទី 10 ខែកុម្ភៈ ឆ្នាំ 2021 នេះ ក្រសួងសុខាភិបាលកម្ពុជាឱ្យដឹងថា មានករណីវិជ្ជមានថ្មីចំនួន 2 នាក់ទៀត ត្រូវបានរកឃើញកាលពីថ្ងៃទី 9 កុម្ភៈ ក្នុងនោះមានពលករខ្មែរមកពីថៃម្នាក់ និងអ្នកដំណើរមកពីប្រទេសផ្សេងម្នាក់ទៀត។
គិតមកដល់ព្រឹកថ្ងៃទី 10 កុម្ភៈ ឆ្នាំ 2021 នេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 478 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 457 នាក់ និងអ្នកកំពុងព្យាបាលមានចំនួន 210 នាក់។
នៅទូទាំងពិភពលោក អ្នកស្លាប់ដោយសារវីរុស Covid-19 បានកើនដល់ 2,349,171 នាក់ និងជាសះស្បើយមានចំនួន 79,297,474
នាក់ ខណៈអ្នកកំពុងព្យាបាលមានចំនួន 25,595,712 នាក់ នៅក្នុងចំណោមអ្នកវិជ្ជមានសរុបចំនួន 107,389,998 នាក់៕