ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី 9 ខែកុម្ភៈនេះ បានឱ្យដឹងថា បានរកឃើញមនុស្ស 2 នាក់វិជ្ជមាននឹង Covid-19 ដែលនេះសុទ្ធតែជាករណីនាំចូល និងមិនមែនជាពលករមកពីថៃ។
ក្នុងអំឡុងពេលដដែលនេះ ក្រៅពីករណីវិជ្ជមាន ក៏មានករណីជាសះស្បើយចំនួន 2នាក់ផងដែរ។ ព័ត៌មានបន្ថែម សូមបន្តអានរបាយការណ៍របស់ក្រសួងសុខាភិបាលដូចខាងក្រោម។
គិតដល់ព្រឹកថ្ងៃទី 9 កុម្ភៈនេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 479 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 457 នាក់ និងអ្នកកំពុងព្យាបាលចំនួន 19 នាក់។