ព្រឹកថ្ងៃទី 7 ខែកុម្ភៈ ឆ្នាំ 2021 នេះ ក្រសួងសុខាភិបាលកម្ពុជាឱ្យដឹងថា មានករណីវិជ្ជមានថ្មីចំនួន 2 នាក់ទៀត ត្រូវបានរកឃើញកាលពីថ្ងៃទី 6 កុម្ភៈ។ ករណីទាំងនេះគឺជាអ្នកមកពីបរទេស ដែលបច្ចុប្បន្នស្នាក់នៅក្នុងខណ្ឌទួលគោក។ ក្រៅពីករណីវិជ្ជមាន ព្រឹកនេះក៏មានករណីជាសះស្បើយចំនួន 1 នាក់ផងដែរ។ ព័ត៌មានបន្ថែម សូមអានរបាយការណ៍របស់ក្រសួងនៅខាងក្រោម។
គិតមកដល់ព្រឹកថ្ងៃទី 7 កុម្ភៈ ឆ្នាំ 2021 នេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 474 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 454 នាក់ និងអ្នកកំពុងព្យាបាលមានចំនួន 20 នាក់។
នៅទូទាំងពិភពលោក អ្នកស្លាប់ដោយសារវីរុស Covid-19 បានកើនដល់ 2,318,841 នាក់ និងជាសះស្បើយមានចំនួន 77,965,844 នាក់ ខណៈអ្នកកំពុងព្យាបាលមានចំនួន 25,896,674 នាក់ នៅក្នុងចំណោមអ្នកវិជ្ជមានសរុបចំនួន 106,326,711 នាក់៕