ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី 6 កុម្ភៈ ឆ្នាំ 2021 នេះ បានប្រកាសថា រកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 2 ករណីបន្ថែមទៀត នាំឱ្យតួលេខអ្នកឆ្លងសរុបកើនដល់ 472 នាក់។
ករណីឆ្លងថ្មីខាងលើនេះ កើតឡើងចំពោះ អ្នកដំណើរដែលចូលមកកម្ពុជា ក្នុងនោះមានជនជាតិខ្មែរម្នាក់ ស្នាក់នៅក្នុងទីក្រុងតាខ្មៅ និងជនជាតិឥណ្ឌូនេស៊ីម្នាក់ស្នាក់នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។ ព័ត៌មានលម្អិត សូមបន្តអានរបាយការណ៍របស់ក្រសួងសុខាភិបាលដែលមាននៅក្នុងសេចក្ដីប្រកាសខាងក្រោម។
គិតមកដល់ព្រឹកថ្ងៃទី 6 កុម្ភៈ ឆ្នាំ 2021 នេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 472 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 453 នាក់ និងកំពុងព្យាបាលចំនួន 19 នាក់។