ក្រសួងសុខាភិបាលកម្ពុជា ព្រឹកថ្ងៃទី 5 កុម្ភៈ បានឱ្យដឹងថា បានរកឃើញអ្នកឆ្លង Covid-19 ចំនួន 3 ករណីបន្ថែមទៀតអំឡុងថ្ងៃទី 4 កុម្ភៈ នាំឱ្យតួលេខសរុបនៃអ្នកវិជ្ជមានកើនដល់ 470 នាក់។
ករណីវិជ្ជមានថ្មីខាងលើគឺសុទ្ធតែជាករណីនាំចូល រួមមាន ជនជាតិឥណ្ឌា 2 នាក់ និងជនជាតិខ្មែរ 1នាក់។ ព័ត៌មានលម្អិត សូមបន្តអានរបាយការណ៍របស់ក្រសួងសុខាភិបាលដែលមានដូចខាងក្រោម។
គិតមកដល់ព្រឹកថ្ងៃទី 5 ខែកុម្ភៈនេះ កម្ពុជាបានរកឃើញអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 470 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 452 នាក់ និងអ្នកកំពុងផ្ទុកវីរុសមានចំនួន 18 នាក់៕