ក្រោយពីត្រូវបាននាំទៅធ្វើចត្តាឡីស័ក ព្រោះតែជាប់ទាក់ទងនឹងករណីឆ្លង Covid-19 នៅខេត្ត Hai Duong ទារិកាអាយុ 8 ខែម្នាក់នៅខេត្ត Binh Duong ជាប់ព្រំប្រទល់នឹងក្រុងហូជីមិញនៃប្រទេសវៀតណាម ទទួលបានលទ្ធផលវិជ្ជមាននឹង Covid-19។
ព័ត៌មានខាងលើនេះត្រូវបានវេជ្ជបណ្ឌិត Nguyen Hong Chuong ប្រធានមន្ទីរសុខាភិបាលខេត្ត Binh Duong ឱ្យដឹង កាលពីប៉ុន្មានម៉ោងមុននេះ។
យ៉ាងនេះក្ដី ក្រសួងសុខាភិបាលវៀតណាមបានបញ្ជាក់ថា ដោយសារតែទារិកានេះត្រូវបាននាំទៅធ្វើចត្តាឡីស័កតាំងតែពីដំបូង ដូច្នេះ លទ្ធភាពនៃការចម្លងវីរុសទៅអ្នកដទៃគឺមិនមាននោះទេ។
គិតមកដល់ថ្ងៃទី 4 កុម្ភៈនេះ ប្រទេសវៀតណាមបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 1,948 នាក់ ក្នុងនោះមាន 449 នាក់កំពុងព្យាបាល និង 1,461 បានជាសះស្បើយ ខណៈ 35 នាក់បានបាត់បង់ជីវិត៕