ក្រសួងសុខាភិបាលកម្ពុជានាព្រឹកថ្ងៃទី 4 កុម្ភៈនេះ បានឱ្យដឹងថា បានរកឃើញករណីវិជ្ជមាននឹង Covid-19 ថ្មីចំនួន 1នាក់ទៀត ធ្វើឱ្យអ្នកឆ្លងសរុបនៅកម្ពុជាកើនដល់ 467 នាក់។
ករណីវិជ្ជមានថ្មីនេះ កើតឡើងចំពោះបុរសជនជាតិខ្មែរ អាយុ 23 ឆ្នាំ ជាករណីនាំចូល។ ព័ត៌មានលម្អិត សូមបន្តអានរបាយការណ៍របស់ក្រសួងសុខាភិបាលនៅខាងក្រោម។
គិតមកដល់ព្រឹកថ្ងៃទី 4 កុម្ភៈ នេះ តួលេខអ្នកវិជ្ជមាននឹង Covid-19 នៅកម្ពុជាបានកើនដល់ 467 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 451 នាក់ និងអ្នកកំពុងផ្ទុកវីរុសមានចំនួន 16 នាក់។
ទូទាំងសកលលោក គិតមកដល់ព្រឹកនេះ ករណីវិជ្ជមាននឹង Covid-19 ត្រូវបានរកឃើញសរុប មានចំនួន 104,863,591 នាក់ ក្នុងនោះអ្នកស្លាប់បានកើនដល់ 2,275,910 នាក់ និង 76,595,180 នាក់បានជាសះស្បើយ ខណៈអ្នកកំពុងផ្ទុកវីរុសមានចំនួន 25,848,449 នាក់៕