មន្ត្រីរដ្ឋាភិបាលលវៀតណាមបានឱ្យដឹងថា ក្រុមគោលដៅដែលមានហានិភ័យខ្ពស់ មានក្រុម ក្រុមនៅក្បែរប្រក្រុមអ្នកទន់ខ្សោយក្នុងសង្គមជាងសង្គមជាដើម នឹងត្រូវបានចាក់វ៉ាក់សាំង Covid-19 មុនគេ ហើយថ្ងៃនេះ (1កុម្ភៈ) បែបបទនាំចូលវ៉ាក់សាំងនឹងត្រូវបានធ្វើឡើងរួចរាល់ជាស្ថាពរ។
សារព័ត៌មានវៀតណាម ថ្ងៃទី 30 មករា បានបញ្ជាក់ថា បានធ្វើការអនុម័តលើការនាំចូលវ៉ាក់សាំង Covid-19 ដែលត្រូវបានផលិតដោយក្រុមហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford។
ប្រភពព័ត៌មានឱ្យដឹងថាក្នុងថ្ងៃទីទី 1 ខែកុម្ភៈនេះ ឯកសារទាំងឡាយដែលពាក់ព័ន្ធនឹងការនាំចូលវ៉ាក់សាំង Covid-19 នឹងត្រូវបានបំពេញរបរិមាណនៃវ៉ាក់សាំងនាំចូលគ្រាដំបូងនេះនឹងច្រើនជាងការគ្រោងទុកកន្លងមក (មុននេះ វៀតណាមគ្រោងនឹងនាំចូល 50,400 ដូស សម្រាប់ដំណាក់កាលដំបូង)។
អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Truong Son បានឱ្យដឹងដែរថា ក្រសួងបានត្រៀមគម្រោងចាក់វ៉ាក់សាំង Covid-19 រួចហើយ។ «ក្រុមគោលដៅដែលមានហានិភ័យខ្ពស់ រួមមាន ក្រុមដែលនៅក្បែរប្រភពវីរុស និងក្រុមអ្នកទន់ខ្សោយក្នុងសង្គម នឹងត្រូវបានផ្ដល់អាទិភាពក្នុងការចាក់វ៉ាក់សាំង»។ ក្រុមដែលមានហានិភ័យខ្ពស់គឺក្រុមគ្រូពេទនិងក្រុមមន្ត្រីយោធានៅព្រំដែនជួរមុខួរ ហើយប្រាក់ចំណាយសម្រាប់ពួកគេគឺជាបន្ទុករបស់រដ្ឋាភិបាល។
អនុរដ្ឋមន្ត្រីខាងលើបញ្ជាក់ថា៖ «អាជ្ញាធរនឹងយោងទៅតាមតម្រូវការរបស់ពលរដ្ឋ ដើម្បីនាំចូល និងផលិតវ៉ាក់សាំងសម្រាប់ផ្គត់ផ្គង់តាមតម្រូវការជាក់ស្ដែងសម្រាប់តម្លៃរបស់វ៉ាក់សាំងផលិតដោយក្រុមហ៊ុនហ៊ុន AstraZeneca និងសាកលវិទ្យាល័យ Oxford ដែលលក់មកឱ្យវៀតណាមដំណាក់កាលដំបូងនេះគឺមានតម្លៃក្រោម 10 ដុល្លារអាមេរិក/2 ម្ជុល ដោយធ្វើតាមគោលការណ៍មិនយកចំណេញ។ តាមផែនការ វ៉ាក់សាំងនេះនឹងត្រូវបាននាំចូលវៀតណាមនៅក្នុងខែកុម្ភៈ ឆ្នាំ 2021។
ក្រៅពីនេះ វៀតណាមក៏បាននិងកំពុងចរចាជាមួយបណ្ដាក្រុមហ៊ុនដែលមានវ៉ាក់សាំង Covid-19 មួយចំនួន មានដូចជា Pfizer និង Moderna ជដើម្បីនាំចូលវ៉ាក់សាំងទាំងនេះមកវៀតតណាមនាពេលខាងមុខ។
ចំណែកវ៉ាក់សាំង Covid-19 «made in Vietnam បច្ចុប្បន្នមានក្រុមហ៊ុនចំនួនួន 4 កំពុងស្រាវជ្រាវផលិត ក្នុងនោះមានក្រុមហ៊ុនចំនួស្ថិតក្នុងដំណាក់កាលពិសោធលើមនុស្ស។ស្ស។ ក្រោយបុណ្យចូលឆ្នាំចិន វ៉ាក់សាំងNanocovax របស់ក្រុមហ៊ុន Nano នៅវៀតណាម នឹងចាប់ផ្ដើមពិសោធន៍លើមនុស្សចំនួន 560 នាក់ នៅក្នុងដំណាក់កាលទី 2 ហើយបើសិនដំណើរការរលូន និងត្រូវបានអនុម័តបន្ទាន់ វ៉ាក់សាំងនេះអាចនឹងបង្ហាញខ្លួននៅពាក់កណ្ដាលឆ្នាំ 2021។
វ៉ាក់សាំងដែលត្រូវបានគេយកចិត្តទុកដាក់ជាងគេ នោះគឺវ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍឡើងដោយមានកិច្ចសហការរវាងវិទ្យាស្ថានជាតិអនាម័យនិងរោគរាតត្បាត និងវិទ្យាស្ថានវ៉ាក់សាំងជីវវេជ្ជសាស្ត្រ (IVAC) រួមជាមួយនឹងសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ និងអង្គការអន្តរជាតិមួយចំនួនទៀត ដោយយោងទៅតាមវីរុស Covid-19 ក្លាយពូជថ្មី៕
ប្រភព៖ IN