ព្រឹកថ្ងៃទី 31 មករា ក្រសួងសុខាភិបាលបានឱ្យដឹងថា មានករណីវិជ្ជមានថ្មីនឹង Covid-19 ចំនួន 1 នាក់ នៅក្នុងរយៈពេល 24 ម៉ោងកន្លងទៅ ដែលនេះគឺជាករណីនាំចូល។
ករណីឆ្លង Covid-19 ខាងលើនេះកើតឡើងលើអ្នកដំណើរជនជាតិឥណ្ឌូនេស៊ី អាយុ 29 ឆ្នាំ ធ្វើដំណើរពីប្រទេសហ្វីលីពីន និងស្នាក់នៅក្នុងសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ។ ព័ត៌មានលម្អិត សូមបន្តអានរបាយការណ៍ខាងក្រោមរបស់ក្រសួងសុខាភិបាល។
ក្រៅពីករណីឆ្លង Covid-19 កម្ពុជាមិនមានករណីជាសះស្បើយនោះទេ នៅក្នុងអំឡុង 24 ម៉ោងកន្លងទៅនេះ។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 465 នាក់ ក្នុងនោះមាន 443 នាក់បានជាសះស្បើយ និង 22 នាក់កំពុងព្យាបាល។
ដោយឡែក នៅទូទាំងពិភពលោក បច្ចុប្បន្នមានអ្នកឆ្លង Covid-19 សរុបចំនួន 103,099,841 នាក់ និងអ្នកស្លាប់សរុបចំនួន 2,227,644 នាក់ ខណៈអ្នកជាសះស្បើយមានចំនួន 74,729,629 នាក់ និងអ្នកកំពុងផ្ទុកវីរុសនេះមានចំនួន 26,142,568 នាក់៕