ក្រសួងសុខាភិបាលកម្ពុជា នាព្រឹកថ្ងៃទី 30 មករានេះ បានប្រកាសឱ្យដឹងថា បានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ថ្មីចំនួន 1 ករណីទៀត ដែលជាពលករត្រលប់មកពីប្រទេសថៃ។
អ្នកវិជ្ជមានខាងលើនេះគឺជាស្ត្រីជនជាតិខ្មែរ អាយុ 37 ឆ្នាំ នៅខេត្តបាត់ដំបង។ ក្រៅពីករណីវិជ្ជមាន ថ្ងៃនេះក៏មានករណីជាសះស្បើយចំនួន 5 នាក់ផងដែរ។ ព័ត៌មានលម្អិតសូមអានបញ្ជីខាងក្រោម។
គិតមកដល់ព្រឹកថ្ងៃទី 30 ខែមករា ឆ្នាំ 2021 នេះ កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 464 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 443 នាក់ និងអ្នកកំពុងព្យាបាលមានចំនួន 21 នាក់។
នៅទូទាំងពិភពលោក ករណីវិជ្ជមាននឹង Covid-19 បានកើនដល់ 102,577,402 នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន 2,214,032 នាក់ និងអ្នកកំពុងព្យាបាលមានចំនួន 26,086,562 នាក់ ខណៈអ្នកជាសះស្បើយមានចំនួន 74,273,103 នាក់៕