ក្រសួងសុខាភិបាលកម្ពុជា ព្រឹកថ្ងៃទី 29 មករានេះ ឱ្យដឹងថា បានរកឃើញករណីឆ្លង Covid-19 ថ្មីចំនួន 2 ករណីបន្ថែមទៀត ដែលសុទ្ធតែជាករណីនាំចូល។
ក្នុងចំណោមករណីវិជ្ជមានថ្មីខាងលើនេះ មាន 1 ករណីជាពលករខ្មែរមកពីប្រទេសថៃ និង 1 ករណីជាពលរដ្ឋខ្មែរធ្វើដំណើរពីប្រទេសកូរ៉េខាងត្បូង។ ព័ត៌មានលម្អិត សូមអានរបាយការណ៍របស់ក្រសួងសុខាភិបាលដែលមាននៅក្នុងរូបភាពខាងក្រោម។
គិតមកដល់ព្រឹកថ្ងៃទី 29 មករា ឆ្នាំ 2021 កម្ពុជាបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 សរុបចំនួន 463 នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 438 នាក់ និងអ្នកកំពុងព្យាបាលមានចំនួន 25 នាក់។
នៅទូទាំងពិភពលោក Covid-19 បានឆ្លងទៅមនុស្សចំនួន 101,969,426 លាននាក់ និងបានសម្លាប់អ្នកជំងឺចំនួន 2,198,556 នាក់។ ចំនួនអ្នកជំងឺបានកើនឡើងបន្ថែម 601,559 នាក់ និងអ្នកស្លាប់កើនបន្ថែម 17,375 នាក់ នៅក្នុងរយៈពេល 24 ម៉ោងកន្លងទៅនេះ។ អ្នកជំងឺដែលជាសះស្បើយមានចំនួន 73.802.007 នាក់ នេះបើតាមទំព័រ Worldometers៕