ក្រុមអ្នកវិទ្យាសាស្ត្របានប្រកាសបង្ហាញវីដេអូមួយស្ដីអំពីរូបភាព 3D ដំបូងគេបង្អស់របស់វីរុស Covid-19 ដែលត្រូវបានស្កែនដោយបច្ចេកវិទ្យាទំនើប ផ្ដល់នូវការយល់ដឹងបន្ថែមអំពីរចនាសម្ព័ន្ធរបស់វីរុសនេះ។
វីដេអូខាងលើនេះ ត្រូវបានបង្ហាញដោយក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ មកពីសាកលវិទ្យាល័យ Tsinghua នាទីក្រុងប៉េកាំង សាកលវិទ្យាល័យវិទ្យាសាស្ត្របច្ចេកវិទ្យា King Abdullah (KAUST) របស់ប្រទេសអារ៉ាប់ប៊ីសាអូឌីត ជាមួយនឹងក្រុមហ៊ុន Nanographics នៃសាកលវិទ្យាល័យបច្ចេកវិទ្យា Vienna របស់អូទ្រីស កាលពីថ្ងៃទី 25 ខែមករាកន្លងទៅ។
ទំហំរបស់ធាតុ (element) មួយនៃវីរុស Covid-19 គឺពិតជាតូចល្អិតខ្លាំងណាស់ ដោយមានអង្កត់ផ្ចិត 100 nanomet ដែលស្មើនឹង 1/70,000 នៃអង្កត់ផ្ចិតរបស់សរសៃសក់មនុស្ស។ ប៉ុន្តែ វាមានរចនាសម្ព័ន្ធដ៏ស្មុគស្មាញ។
ដើម្បីបង្កើតបានជារូបភាព 3D ដ៏ពិតប្រាកដបំផុតអំពីវីរុសនេះ ក្រុមអ្នកវិទ្យាសាស្ត្រពីសាកលវិទ្យាល័យ Tsinghua បានស្កែនសំណាកដែលត្រូវបានក្លាសែ ដោយប្រើប្រាស់បច្ចេកវិទ្យាស្កែន Electron cryotomography (CryoET)។
បន្ទាប់មក ក្រុមហ៊ុន Nanographics បានប្រែក្លាយរូបភាពដែលស្កែនដោយ CryoET នេះ ទៅជារូបភាព 3D ដោយប្រើប្រាស់បច្ចេកទេសពិសេសដែលត្រូវបានអភិវឌ្ឍដោយ KAUST។
ចុងក្រោយ បន្ទាប់ពីបានចាក់ពណ៌សិប្បនិម្មិតទៅលើផ្នែកផ្សេងៗរបស់វីរុសនេះ ក្រុមអ្នកវិទ្យាសាស្ត្រ ជាលើកដំបូង អាចមើលឃើញធាតុល្អិតបំផុតរបស់ Covid-19 ជាមួយនឹងកម្រិតនៃភាពប្រាកដ ជាក់ស្ដែង និងលម្អិតខ្ពស់បំផុត៕
ប្រភព៖ SCMP